ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលកំពុងជាប់ឃុំខ្លួន ក្នុងពន្ធនាគារនៅ ទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ក្នុងនោះ ស្រី២៤៩នាក់ និងចំនួន៤៥សញ្ជាតិ។
ក្នុងរបាយការណ៍លទ្ធការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា «ជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ស្រី២៤៩នាក់ មានចំនួន៤៥សញ្ជាតិ ។ភាគច្រើនជាងគេ គឺជនជាតិវៀតណាម៧៤៩នាក់ ស្រី១៦៨ ,ចិន៧២៧នាក់ ស្រី២៤នាក់ ,នីហេ្សរីយ៉ា៧៣នាក់ ស្រី១នាក់ ,ថៃ៦៨នាក់ ស្រី២៦។ក្នុងនោះ ជនដែលត្រូវចោទ មានចំនួន៥៨៩នាក់ ស្រី៥៤នាក់ ,ជនជាប់ចោទ មានចំនួន៣០៩នាក់ ស្រី២៧នាក់ ,ពិរុទ្ធជន មានចំនួន៦៨៣នាក់ ស្រី៩៤នាក់ ,ទណ្ឌិត មានចំនួន២៩៣នាក់ ស្រី៧៤នាក់។
របាយការណ៍ដ៏ដែល រៀបរាប់ថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០១៤ មកដល់ដំណច់ខែមិថុនា ឆ្នាំ២០២០នេះ បានបណ្ដេញចេញជនបរទេសខុសច្បាប់ ចំនួន១៧.២៣០នាក់ ស្រី២.៩៧១នាក់ មាន១០៤សញ្ជាតិ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ